top of page
PTC20history.png
photo_2019-03-26_13-41-27.jpg
  • វិទ្យាស្ថានពហុបច្ចេកទេសខេត្ដកំពង់ធំ មានទី​តាំង​ត​នៅ ភូមិអាចារ្យ​លាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ។ វិទ្យាស្ថាន​​​ត្រូវបាន បង្កើត​ឡើងនៅឆ្នាំ ២០០១ តាម​យុ​ទ្ឋសាស្ដ្រ​កាត់​បន្ថយភាព​ក្រីក្រ​របស់​រាជរដ្ឋា​ភិបាល ក្រោមការ​ឧបត្ថម្ភថវិកាអភិវឌ្ឍន៍អាស៊ី (ABD) ។

  • ឆ្នាំ ២០០១ វិទ្យាស្ថាន ស្ថិតក្រោមការ គ្រប់គ្រង របស់​មន្ទីរអប់រំយុវជន​ និង​កីឡា​​​​​ខេត្ដ​ ។ រហូតមកដល់ឆ្នាំ ២០០៥ វិទ្យាស្ថានបានប្ដូរមក​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ មន្ទីរ​ការ​ងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃក្រសួង​ការងារ និង​បណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈវិញ តាមគោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​​នីតិកាលទី​៣នៃ​រដ្ឋសភាដើម្បីឈានឆ្ពោះទៅសំ​រេចឱ្យបាន​នូវការ​កាត់​​ប​ន្ថយ​ភាព​ក្រីក្រ ជូនប្រជា​ពល​រដ្ឋ​កម្ពុជា ។

ជាគ្រឺះស្ថាន​ឧត្តមសិក្សា​របស់រដ្ឋ ដែលផ្ដល់ការអប់រំ​បណ្ដុះបណ្ដាល​​បច្ចេកទេស និងវិជ្ជា​ជីវៈ ប្រកបដោយ​គុណភាព ប្រសិទ្ធិភាព គុណធម៌ និងនវានុវត្តន៍ ស្របតាម​ស្ដង់ដា​ជាតិ​កម្ពុជា  ។

ផ្តល់ការបណ្តុះបណ្តាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ។

bottom of page